យក់ ថិតរដ្ឋា តារាចម្រៀងស្រីមានសមត្ថភាពខ្ពស់ និងសម្លេងដ៏ក្រអួនក្រអៅលាយឡំស្អកបន្តិចៗ តែអាចច្រៀងបានយ៉ាងពីរោះដើម្បីបំពេរអារម្មណ៍បងប្អូនប្រិយមិត្ត។ តារាស្រីដែលប្រឡូកសិល្បៈអស់រយៈពេល២០ឆ្នាំរូបនេះ ហាក់នៅតែអាចរក្សាតំណែងជាតារាក្នុងដួងចិត្តប្រិយមិត្តជាច្រើនរូបទាំងក្នុង និងក្រៅប្រទេស។ គួរបញ្ជាក់ឲ្យដឹងដែរថាអ្នកនាង យក់ ថិតរដ្ឋា បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងប្រុសលោក ឃុំ ប៉ុណ្ណាដែត ដោយទទួលបានចំណងដៃកូនប្រុសដ៏ឆ្លាតវៃ និងគួរឲ្យស្រលាញ់មួយរូប។

យ៉ាងណាមិញជីវិតគ្រួសាររបស់តារាស្រីរូបនេះ ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់បងប្អូនប្រិយមិត្តអ្នកគាំទ្រជាខ្លាំអព្រោះតែការតស៊ូ និងចិត្តស្រលាញ់ស្មោះស្ម័គ្ររបស់អ្នកទាំងពីរ។ លើសពីនេះប្រហែលមុននេះបន្តិចអ្នកនាង យក់ ថិតរដ្ឋា បានធ្វើឲ្យមហាជនជាច្រើនស្ទើតែលើសជាតិស្ករទៅហើយដោយបានបង្ហោះសារយ៉ាងផ្អែមល្ហែមមួយឃ្លាថា «ត្រូវ​ចាំណាប្តីជាតិនេះ​ ស្រស់​ស្រលាញ់តែបង​គឺ បង​ ឃុំ ប៉ុណ្ណាដែត​ តែម្នាក់ប៉ុណ្ណោះ​! ក្តីស្រលាញ់ដែលមិនដែលផ្លាស់ប្តូរ​ជារៀងរហូត​តទៅ​»។ ពិតជាផ្អែមល្ហែមល្អូកល្អើនពិតមែន បើទោះជាទទួលបានមរតកជីវិតកូនប្រុសមួយហើយក្តី ក៏ស្នេហាដែលប្រៀបបាននឹងលលកញីឈ្មោលមួយគូនេះមិនប្រែប្រួល ចាញ់គ្រាផ្តើមស្នេហ៍ដំបូងនោះឡើយ៕