កាលពីថ្មីៗនេះកញ្ញា ទេព បូព្រឹក្ស និងលោក G-Devith ដែលជាគូស្នេហ៍ដ៏សែនផ្អែមល្ហែមដូចស្រមោចនិងស្ករ បានប្រកាសថានិងមានដំណឹងល្អជូនបងប្អូនប្រិយមិត្តអ្នកគាំទ្រឆាប់ៗនេះ ជាពិសេសពួកគេនិងថត Pre-Wedding នៅលើទឹកដីដ៏ស្រស់ស្អាតកោះម៉ាល់ឌីវ។ គ្រាន់តែធ្វើដំណើរទៅដល់ភ្លាម កញ្ញា ទេព បូព្រឹក្ស និង លោក G-Devith បង្ហាញរូបថតគូស្នេហ៍ឲ្យប្រិយមិត្តច្រណែនភ្លាមៗតែម្តង។

ស្រាប់តែរាត្រីម្សិលមិញនេះ តារាប្រុសស្រីមួយគូនេះបានធ្វើឲ្យសង្គមហ្វេសប៊ុករង្គោះរង្គើដោយបានបង្ហោះរូបថត Pre-Wedding ដោយតុបតែងខ្លួនជាទេពមច្ឆាយ៉ាងស្រស់ស្អាត មានសំបកខ្យងដ៏ធំនៅខាងក្រោយ។ យ៉ាងណាមិញក្រោយពីបានឃើញរូបថតដ៏ស្រស់ពីគូស្នេហ៍មួយគូនេះរួចមកគេក៏បានឃើញប្រិយមិត្តអ្នកគាំទ្របានចូលខំមិន និងចែករំលែក បង្ហាញពីសេចក្តីស្រលាញ់ចូលចិត្តចំពោះអ្នកទាំងពីរផងដែរ៕