កាលពីថ្មីៗនេះ ផ្ទុះភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបណ្តើរគ្នាយ៉ាងត្រសងធ្វើដំណើរកម្សាន្តទៅលេងកោះម៉ាល់ឌីវ ថែមទាំងត្រៀម​ថត Pre-Wedding នៅទីនោះទៀតផង។ ក្រៅពីគូស្នេហ៍ផ្អែមល្ហែមមួយគូនេះ គេក៏សង្កេតឃើញថាមានតារាប្រុសស្រីល្បីៗជាច្រើនអ្នកបានហែហមធ្វើដំណើរកម្សាន្តទៅលេងជាមួយដូចជា កញ្ញា ឈិត សុវណ្ណបញ្ញា, លោក ជា វណ្ណារិទ្ធ និងភរិយាជាដើម។

ដំណើរកម្សាន្តរបស់ពួកគាត់ហាក់រីករាយជាខ្លាំង ដោយមានស្នាមញញឹមគ្រប់ៗគ្នាតែម្តង ជាពិសេសពួកគាត់បានផ្តិតយកទិដ្ឋភាពស្អាតៗដើម្បីមកបង្អួតបង្ហាញប្រិយមិត្តបងប្អូនអ្នកគាំទ្រ ឲ្យចង់ធ្វើដំណើរកម្សាន្តតែម្តង។ យ៉ាងណាមិញដើម្បីដឹងច្បាស់ថាដំណើរកម្សាន្តរបស់តារាល្បីៗក្នុងដួងចិត្តមានភាពរីករាយ និងសប្បាយយ៉ាងដូចម្តេចខ្លះ សូមមើលរូបភាពខាងក្រោមនេះ៖