ជា វណ្ណារិទ្ធ តារាសម្តែងប្រុស និងជាពិធីករឆ្នើមមួយរូបនៃប្រទេសកម្ពុជា ដែលមានប្រជាប្រិយភាពខ្ពស់ និងរូបសម្រស់ស្រស់សង្ហារ។ បើទោះបីជារៀបអាពាហ៍ពិពាហ៍មានកូនពីររួចទៅហើយក៏ពិតមែន ក៏តារាប្រុសរូបនេះនៅតែអាចរក្សាប្រជាប្រិយភាព និងតំណែងនៅក្នុងសង្គមសិល្បៈបានយ៉ាងល្អ លើសពីនេះគឺលោកអាចគ្រប់គ្រង និងថែរក្សាចំណងស្នេហា និងក្រុមគ្រួសារមិនឲ្យទាស់ចិត្តនោះឡើយ។

ថ្មីៗនេះ លោក ជា វណ្ណារិទ្ធ បាននាំភរិយា និងកូនប្រុសច្បងរបស់លោក អូន ហ្វេម ធ្វើដំណើរកម្សាន្តទៅលេងកោះម៉ាល់ឌីវ ជាមួយសារយ៉ាងផ្អែមល្ហែមដែលសរសេររៀបរាប់ថា «រយ:ពេលដែលស្គាល់គ្នា​8ឆ្នាំកន្លះ​ ១៨.០៩.២០១០ – ១៩.០៣.២០១៩ ជីវិតអាពាហ៍ពិពាហ៍​ ៦ឆ្នាំ​ ពួកយេីងទាំងពីរឆ្លងកាត់រឿងរ៉ាវច្រេីនណាស់​ ហេីយរាល់ថ្ងៃប្រឹងណាស់​ តែយេីងនៅតែឆ្លៀតពេលដេីម្បីលំហែកាយ​ និង​ បន្ធូរអាម្មណ៍​ដេីម្បីសុខភាពផ្លូវចិត្ត​។ ស្រលាញ់អូនថ្ងៃនេះក៏ដូចថ្ងៃមិនមិនប្រែ​ ស្រលាញ់គ្នាអោយដូចស្គាល់គ្នាគ្រាដំបូង»៕