ឈិត សុវណ្ណបញ្ញា តារាចម្រៀងស្រីវ័យក្មេងសម្លេងពីរោះ ប្រឡូកសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកហើយ។ តារាស្រីរូបនេះត្រូវបានមហាជនជាច្រើនកោតសរសើរ អំពីអត្តចរិកដ៏គួរឲ្យស្រលាញ់​មិនចេះឆ្មើងឆ្មៃរបស់នាង ថែមទាំងពូកែលេងស្ទាយប្លែកៗទៅតាមបទចំរៀងរបស់នាង។ មួយរយៈក្រោយនេះដែរ ឈិត សុវណ្ណបញ្ញា ហាក់មមាញឹកជាខ្លាំងដោយនាងទើបតែបោះទុនធ្វើជំនួញផ្ទាល់ខ្លួន ជាពិសេសគឺត្រៀមចម្រៀងសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះតែម្តង។

កំពុងតែរវល់ៗសុខៗ ស្រាប់តែតារាស្រីរូបនេះធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំងដោយរូបនាងបានបង្អួតរូបថតប៉ុន្មានសន្លឹកនៅលើទឹកដីកោះម៉ាល់ឌីវ យ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំងមិនធម្មតា។ គ្រាន់តែបានឃើញរូបថតប៉ុន្មានសន្លឹករបស់កញ្ញា ឈិត សុវណ្ណបញ្ញា មហាជនជាច្រើនបានខំមិនសម្តែងក្តីត្រេកអរ និងរីករាយដែលឃើញរូបនាងមានពេលសម្រាកថែទាំខ្លួនឯង អ្វីដែលពិសេសគឺទិដ្ឋភាពដ៏ស្រស់បំព្រងនៃកោះម៉ាល់ឌីវ ពីដំណើរកម្សាន្តរបស់នាងតែម្តង៕