សាន ផានិត តារាចម្រៀងប្រុសនិយមលេងស្ទាយសក់ត្រងោល ដែលមានបទពិសោធន៍ខ្ពស់ផ្នែកចម្រៀងអាចច្រៀងទាំងខ្មែរ និងភាសាបរទេសបានទៀតផង។ គេសង្កេតឃើញថាលោក សាន ផានិត ពុំសូវមានវត្តមានក្នុងវិស័យសិល្បៈប៉ុន្មាននោះទេ ដោយមិនដឹងថាលោកទៅសម្ងំលាក់ខ្លួននៅទីណាឡើយ។

ស្រាប់តែថ្មីៗនេះលោក សាន ផានិត បានធ្វើឲ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើលដោយលោកបានលេចវត្តមានក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ជាមួយតារាល្បីៗជាច្រើននាក់ដូចជាកញ្ញា សួស វីហ្សា ជាដើម។ លើសពីនេះលោកក៏បានបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា ដែលមិនធ្លាប់បានឃើញលោកបកស្រាយពីមុន ដូចជាបទ ឆ្នួនផ្ទុះសន្តិភាព, យ៉ាងណាស្នេហ៍អូនយ៉ាងនេះ ជាដើម។​ ដើម្បីដឹងច្បាស់ថាការវិលត្រលប់មកវិញរបស់លោក សាន ផានិត ច្រៀងពីរោះដូចដើមដែរឬអត់នោះ សូមមើលវីដេអូខាងក្រោមនេះ៖