វីរៈ និច អតីត Freshie Girls ឆ្នាំ២០១៤ និងជាតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេម្ចាស់បទ “មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវ៉ា” ដែលបងប្អូនបានស្គាល់ច្បាស់តាមរយៈសម្លេងដ៏ពីរោះ និងរូបសម្រស់ស្រស់ស្អាតរបស់នាង។ តារាស្រីនិយមលេងស្ទាយបែបយុវវ័យឃ្យូតៗគួរឲ្យស្រលាញ់រូបនេះ ហាក់កំពុងមានភាពមមាញឹកជាខ្លាំងជាមួយការងារសិល្បៈដោយត្រូវថតស្ពតពាណិជ្ជកម្ម និងចេញចម្រៀងថ្មីៗសម្រាប់ឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។

ស្រាប់តែថ្មីៗនេះ វីរៈ និច បានធ្វើឲ្យបងប្អូនមហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលជាខ្លាំង ដោយរូបនាងបានតុបតែងខ្លួនជាកូនក្រមុំបែបប្រពៃណីខ្មែរ ដែលមិនធ្លាប់បានឃើញពីមុនមក។ កន្លងមកយើងធ្លាប់តែឃើញរូបនាងលេងស្ទាយខោអាវ យុវវ័យបែបសិចស៊ី តែដល់ពេលមកតែងបុរាណបែបនេះពិតជាស្រស់ស្អាតមិនធម្មតានោះទេ។ សូមមើលរូបខាងក្រោមនេះដើម្បីដឹងច្បាស់ថាតើពេលគាត់តែងបុរាណបែបនេះស្រស់ស្អាតកម្រិតណា!