កាលពីថ្មីៗនេះអ្នកនាង ខ្ញុង និងលោក កៃដរ ជាស្វាមី បានបង្កភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយបង្អួតសេចក្តីស្នេហ៍ផ្អែមល្ហែមមិនចាញ់ក្មេងៗ។ ក្រៅពីជីវិតគ្រួសារមានសុភមង្គល តារាប្រុសស្រីទាំងពីររូបនេះក៏ហាក់មមាញឹកជាមួយការងារសិល្បៈមិនធម្មតាឡើយ ដោយត្រូវចេញច្រៀងតាមពិធីមង្គលការ ព្រមទាំងត្រូវថតចម្រៀងថ្មីៗសម្រាប់អបអរសាទរពិធីចូលឆ្នាំខ្មែរខាងមុខនេះដែរ។

មុននេះបន្តិច ខ្ញុង និងស្វាមីលោក កៃដរ បានចេញ MV ចម្រៀងថ្មីរួមគ្នាចំណងជើងថា “ផ្ការីកបាំងស្លឹក” ដែលជាបទមរតកដើម សំនៀងដើមពីអធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន។ ពេលដែលបានបកស្រាយឡើងវិញដោយ ខ្ញុង និង កៃដរ អមជាមួយបច្ចេកទេសសម្រួលតន្ត្រីដោយលោក ដា ភ្លេង បានយ៉ាងពីរោះប្លែកមួយបែក។ សូមមើលវីដេអូខាងក្រោមនេះ៖