ឆៃលី ដាឡែន តារាសម្តែងស្រីជើងចាស់មានបទពិសោធន៍ខ្ពស់ អាចសម្តែងបានមិនថាតួកាចឆ្នាស់ ស្លូតកម្សត់បង្ហូរទឹកភ្នែកនោះទេ។ ថ្មីៗនេះ អ្នកនាង ឆៃលី ដាឡែន ក៏កំពុងទទួលថតរឿងភាគសម្រាប់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ផងដែរ តែហាក់ដូចជាទទួលបានតំណែងជាតួកាចឆ្នាស់ជាប់គ្នាមិនដាច់មួយរយៈក្រោយនេះ។

ស្រាប់តែមុននេះបន្តិចអ្នកនាង បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងដោយបានចេញប្រតិកម្មហួសចិត្តចំពោះនឹងព័ត៌មានមួយដែលបានសរសេរថា នាង និងស្វាមី​ ចែកផ្លូវគ្នាទាំងមិនដឹងច្បាស់ពីសាមីខ្លួន។ ដោយនាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ហួសចិត្ត​ អស់អីនិយាយ» ព្រមទាំងមានការខំមិនឆ្លើយឆ្លងរវាងនាង និងមិត្តភក្តិព្រមទាំងក្រុមអ្នកគាំទ្ររូបនាងចំពោះបញ្ហាមួយនេះតែម្តង។ គួរបញ្ជាក់ឲ្យដឹងដែរថា មួយរយៈក្រោយនេះអ្នកនាង ឆ័យលី ដាឡែន គឺមិនសូវបង្ហាញជីវិតជាក្រុមគ្រួសារឲ្យមហាជនបានដឹងនោះទេ តែអ្វីដែលដឹងនោះនាង និងស្វាមី មិនបានចែកផ្លូវគ្នានោះទេ ដូច្នេះសូមមេត្តាបងប្អូនកុំយល់ច្រឡំ៕