កាលពីរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ​ ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាអ្នកលក់ផលិតផលអនឡាញបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរហើយ ដែលបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាពិសេសគឺមានតារាប្រុសស្រីល្បីៗជាច្រើននាក់ចូលរួមថែមទៀតផង។ អ្នកនាង ឆេង ស្រីវ័ត្ន ហៅថា Love Riya គឺជាអ្នកលក់ផលិតផលអនឡាញម្នាក់ដែលមានអ្នកគាំទ្រ និងអ្នកតាមដានច្រើន ព្រោះតែរូបសម្រស់ និងផលិតផលរបស់នាង។

បើទោះបីជាមិនមែនជាតារាល្បី និងមិនដែលចេញមុខក្នុងសិល្បៈក៏ពិតមែន ប៉ុន្តែ ឆេង ស្រីរ័ត្ន នៅតែមានឥទ្ធិពលខ្លាំងចំពោះអ្នកលេងបណ្តាញសង្គមជាពិសេសអ្នកដែលនិយមទិញផលិតផលអនឡាញតែម្តង។ អ្នកនាង Love Riya និងលោក សារី ហេនឌ្រី ជាស្វាមីបានចំណាយលុយជាច្រើនម៉ឺនដុល្លារដើម្បីរៀបចំពិធីមង្គលការរបស់ខ្លួន ប៉ុន្តែមិនមានន័យអួតអាងសម្ងែងអ្វីទេ គឺនាងធ្វើពិធីមង្គលការដើម្បីបំពេញមុខមាត់តែប៉ុណ្ណោះ។ យ៉ាងណាមិញពីធីមង្គលការរបស់អ្នកទាំងពីរក៏មានការចូលរួមពីតារាល្បីៗដូចជាកញ្ញា ម៉ាក សែនសូនីតា, រ៉ូលីន, សុភក្ត្រ កុសុម៉ា និងតារាល្បីៗជាច្រើនទៀត៕