ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រុសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនបានស្គាល់ច្បាស់ថាជាតារាប្រុសមួយរូបមានសមត្ថភាពខ្ពស់ដែលអាចឈរជើងនៅជួរមុខដោយមិនមានរង្គោះរង្គើរយៈពេល២០ឆ្នាំ។ មកទល់ពេលនេះលោក ព្រាប សុវត្ថិ ក៏នៅតែអាចរក្សាប្រជាប្រិយភាពបាន ដោយលោកនៅតែបន្តផលិតស្នាដៃចម្រៀងថ្មីៗ និងបង្ហាញទេពកោសល្យរបស់ខ្លួនដើម្បីបម្រើជូនបងប្អូនអ្នកគាំទ្ររូបលោក។

សម្រាប់ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះច្បាស់តែម្តងថា តារាប្រុសរូបនេះមានភាពមមាញឹកស្ទើតែដកឃ្លាមិនរួចនោះឡើយ ទាំងការចេញខនសឺត កម្មវិធីនានា ថតស្ពតពាណិជ្ជកម្ម ជាពិសេសគឺត្រៀមចម្រៀងថ្មីៗសម្រាប់ចូលឆ្នាំតែម្តង។ លើសពីនេះទៀតបទរបស់កំពូលតារាចម្រៀងរូបនេះសុទ្ធសឹងតែទទួលបានការគាំទ្រជាខ្លាំង ជាក់ស្តែងដូចបទ “ព្រឹកមិនព្រម” ជាដើម។ គ្រាន់តែចេញមិនបានប៉ុន្មានម៉ោងផង ចំនួនអ្នកទស្សនាក៏ទទួលបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ទៅហើយ។

អ្វីដែលរឹតតែចាប់អារម្មណ៍ចំពោះចម្រៀងមួយបទនេះទៀតនោះគឺបទនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយកំពូលតារាចម្រៀងស្រី ពេជ្រ សោភា និងនិពន្ធបទភ្លេង សម្រួលតន្ត្រីដោយលោក មាស សុគន្ធ ដែលរឹតតែធ្វើឲ្យបទ “ព្រឹកមិនព្រម” រឹតតែទទួលការគាំទ្រ និងចែកចាយពេញបណ្តាញសង្គម។ ដើម្បីដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖