ប្រធានសមាគមមិត្តសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងស្រីឆ្នើមមួយរូបមានបទពិសោធន៍យូរឆ្នាំ បានបង្កការភ្ញាក់ផ្អើលដល់មហាជនជាច្រើនអ្នកតាមរយៈបណ្តាញសង្គម ដោយរូបនាងបានសរសេរសារមួយឃ្លាដែលពាក់ព័ន្ធនិងបុគ្គលិកមួយរូបរបស់អគ្គិសនីកម្ពុជាដែលបានបាត់បង់ជីវិត។​

ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ថា «សូមវិញ្ញាណក្ខ័នគាត់បានទៅកាន់សុគតិភព ជាមូលហេតុដែលខ្ញុំមិនផុសរិះគន់ ឬ រអ៊ូរទាំពីបញ្ហាទាំងនេះ។ សូមអ្នកដែលមិនស្របនិងការយល់ឃើញរបស់ខ្ញុំសូមកុំចូលខមមិនអី ព្រោះធ្វើអោយប៉ះពាល់អារម្មណ៍គ្រួសារសពដែលគ្នាកំពុងមានទុក្ខជាទំងន់ និងធ្វើអោយយើងក្លាយទៅជាមនុស្សដែលគ្មានការអធ្យាស្រ័យ ទើសសូម្បីតែមនុស្សស្លាប់ទៅហើយ។ RIP»។

គួរបញ្ជាក់ឲ្យដឹងផងដែរមួយរយៈក្រោយនេះមហាជនសឹងតែទូទាំងប្រទេសកម្ពុជាបានលើកយកបញ្ហាខ្វះខាតភ្លើងនិងទឹក មកបញ្ចេញយោបល់នៅក្នុងបណ្តាញសង្គម ព្រោះតែវាបានធ្វើឲ្យមានការរអាក់រអួលដល់ការងារ ព្រមទាំងពិបាកប្រើប្រាស់។ យ៉ាងណាមិញតារាស្រីរូបនេះមិនដែលបានលើកបញ្ហានេះយកមកនិយាយឡើយ ផ្ទុយទៅវិញអ្នកនាងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលបានទទួលអនិច្ចកម្មដោយសារឆក់ខ្សែភ្លើងទៅវិញ៕