យូរី តារាចម្រៀងស្រីសម្រស់ស្រស់ស្អាត និយមលេងស្ទាយឃ្យូតៗ ប្លែក ច្រៀងបានយ៉ាងពីរោះកម្សាន្តអារម្មណ៍។ ថ្មីៗនេះតារាស្រីរូបនេះ ជាមួយដៃគូ BMO ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងព្រោះតែស្នាដៃចម្រៀងបទ “រាំទយ” របស់ពួកគេគឺកំពុងតែពេញនិយម ជាពិសេសពីសំណាក់មិត្តៗយុវវ័យតែម្តង។

នេះមិនមែនជាលើកទី១ទេ ដែលស្នាដៃរបស់តារាចម្រៀងស្រីវ័យក្មេង យូរី បានទទួលការគាំទ្រ និងផ្ទុះខ្លាំងនោះ ព្រោះនាងធ្លាប់បានទទួលការកោតសរសើរជាច្រើនដងមកហើយ ដូចជាបទ “ចាក់ទឹកដូង”, “រាំស្កុប” ជាដើម។ យ៉ាងណាមិញពេលនេះ យូរី បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទថែមទៀតហើយចំណងជើងថា “ចាប់ក្តាមស្រែ” ដែលជាចង្វាក់ញាក់រាំសប្បាយ។ គ្រាន់តែចេញភ្លាមបទនេះក៏ទទួលបានការគាំទ្រពីបងប្អូនមហាជនភ្លាមតែម្តង ដោយមានការចែករំលែក រាំ Cover ពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយយូធូបតែម្តង។ ចង់ដឹងថាបទនេះមានលក្ខណៈពិសេសអ្វីខ្លះ សូមមើលវីដេអូខាងក្រោមនេះ៖