តារាសម្តែងសុិចសុី រូបសម្រស់ស្រស់ស្អាត គឺជាកញ្ញា ដេនី ក្វាន់ ដែលមានទស្សនិកជនជាច្រើន បានស្គាល់រួចមកហើយ មិនត្រឹមតែជាតារាសម្តែងនោះទេ កញ្ញាក៏ជាម៉ូដែលអោយសម្អាងការ និងជាតារាស្រី ដែលមានចិត្តសប្បុរសធម៌មួយរូបដែរ សព្វថ្ងៃ ដេនី ក្វាន់ ពិតជាមមាញឹកទាំងការងារសិល្បៈ និងមុខជំនួញ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ដេនី ក្វាន់ បានជួបប្រទះនូវរឿងគួរឲ្យហួសចិត្តមួយ ក្រោយពេលដែលតារាស្រីរូបនេះស្លៀកពាក់បែបសាមញ្ញ ចូលហាងសួរតម្លៃទំនិញ បែរជាគ្មានអ្នកនិយាយរក ជាហេតុធ្វើឲ្យ ដេនី ក្វាន់ សរសេរសារយ៉ាងដូច្នេះថា៖

“ថ្ងៃនេះខ្ញុំបានដេីរផ្សារ ២កន្លែងដោយស្លៀកពាក់បែបនេះ ហេីយក៏បានអោយខ្ញុំដឹងច្បាស់ថាសង្គមយេីងរាល់ថ្ងៃពិតជាមេីលមនុស្សតែសម្បកក្រៅមែន។ ហាងខ្លះខ្ញុំចូលទិញខ្ញុំសួរដប់ម៉ាត់ធ្វេីមិនដឹង និយាយអោយចំទៅសឹងតែមិនស្តីរកខ្ញុំផង ព្រោះគិតថាខ្ញុំប្រហែលគ្មានសមត្ថភាពទិញ នេះហេីយមនុស្សយេីងសព្វថ្ងៃនេះ។ ពាក្យចុងក្រោយរបស់ខ្ញុំសូមផ្តាំទៅអ្នកលក់មួយចំនួនថា រៀនអោយតម្លៃអ្នកទិញខ្លះទៅ ព្រោះពេលខ្លះអ្នកដែលស្លៀកពាក់អាវមិនអាវ ខោមិនខោគឺមិនប្រាកដថាអត់លុយទិញនោះទេ ហេីយអ្នកខ្លះស្លៀកពាក់ហៃសូ ក៏មិនប្រាកដថាមានលុយទិញដែរ”៕

ថ្ងៃនេះខ្ញុំបានដេីរផ្សារពីរកន្លែងដោយស្លៀកពាក់បែបនេះ…

Posted by Denny Kwan on Monday, 18 March 2019