តើបងប្អូននៅចាំម្ចាស់បទ “មេអណ្តើក” ណយ បានដែរឬទេ? ថ្មីៗនេះដែរក្រោយពីបានបោះជំហ៊ានឈានចូលផលិតកម្ម អឹម អស់រយៈពេលជាង១ឆ្នាំរួចមក គេពុំសូវបានឃើញវត្តមានរបស់នាងចេញតាមកម្មវិធីខនសឺតច្រើននោះឡើយ តែភាគច្រើននាងតែងចេញបទចម្រៀងថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយយូធូប។ បើទោះបីជាបែបនេះក្តីក៏ ណយ នៅតែជាតារាចម្រៀងស្រីមួយរូបដែលមានសមត្ថភាពខ្ពស់អាចច្រៀងបានយ៉ាងពីរោះ ដើម្បីបំពេអារម្មណ៍បងប្អូនប្រិយមិត្តអ្នកស្តាប់។

ជាក់ស្តែងមុននេះបន្តិច ណយ បានចាប់ដៃគូជាមួយតារាប្រុសវ័យក្មេងសម្លេងពីរោះ សត្យា លីវអាន អ្នកចម្រៀងរួមដំបូលផលិតកម្ម អឹម បកស្រាយបទភ្លេងថ្មីបានយ៉ាងពីរោះ ហើយអត្ថន័យកម្សត់ចាក់ដោតចិត្តតែម្តង។ បទថ្មីចំណងជើងថា “អ្នកណាឈ្នះអ្នកណា” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ឡុង សំណាង និងបទភ្លេងដោយ ផល វឌ្ឍនៈ។ ដើម្បីដឹងច្បាស់ថាបទថ្មីរបស់អ្នកទាំងពីរពីរោះ និងមានអត្ថន័យចាក់ដោតយ៉ាងដូចម្តេចខ្លះ ស្តាប់ទាំងអស់គ្នាតែម្តងទៅ!