បងប្អូនប្រិយមិត្តមុខជាស្គាល់ច្បាស់ជាក់ជាមិនខានលោក ទេព រិនដារ៉ូ តារាសម្តែងប្រុសជើងចាស់ពីជំនាន់សង្គម ដែលមានបទពិសោធន៍ខ្ពស់ក្នុងការសម្តែង។ មកទល់ពេលបច្ចុប្បន្ននេះតារាប្រុសរូបនេះហាក់នៅតែមានភាពមមាញឹកជាមួយការងារសម្តែងមិនស្រកចុះប៉ុន្មាននោះទេ ព្រោះតែបទពិសោធន៍មានស្រាប់ និងការមិនប្រកាន់ខ្លួនទោះបីជាត្រូវដើរតួរបៀបម៉េចក៏អាចទៅរួចរបស់លោក ទើបធ្វើឲ្យរូបលោកនៅតែអាចរក្សាបានទីផ្សា និងជានិមិត្តរូបដល់តារាៗជំនាន់ក្រោយ។

ក្រៅពីអាជីពការងារសិល្បៈ លោក ទេព រិនដារ៉ូ ក៏ជាមនុស្សដែលចូលចិត្តធ្វើការងារផ្ទះមួយរូបផងដែរ ដោយលោកតែងបង្ហាញឲ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះលោកក៏បានបង្ហោះរូបព្រលែងខ្លួនល្វែងលើ ជាមួយក្រម៉ា ធ្វើកិច្ចការងារផ្ទះអមដោយសារមួយឃ្លាថា «ទិវាសួស្តីប្រិយមិត្ត​ ថ្ងៃច័ន្ទដេីមទ្រព្យ​ បេីអញ្ចឹងមានតែប្រេីដៃហេីយទាន់មានទឹក​ ទំរាំបានសំរេចចង់ដាច់សរសៃយ៉ងហេីយលោកព្រះ​ ជាពិសេសពេលពូតទឹក​ បេីភ្លេីងដាច់រហូតបែបនេះ​ មានតែប្រេីកំលាំងបាយបែបនេះហេីយ​ ជាពិសេសពេលយប់គេងអត់លក់ទេក្តៅណាស់ព្រះអង្គអេីយ​ អគ្គិសនីឆេះដាច់ៗឥតប្រណីភ្លេីងដាច់ទឹកក៏មិនចេញ​ ហុីហុី​ ….​ ពេលណាទេីបបានអគ្គិសនីប្រេីធម្មតាវិញ​ ? ? ?»៕