ខេម តារាចម្រៀងប្រុសដែលបងប្អូនបានស្គាល់ច្បាស់តាមរយៈសមត្ថភាពច្រៀង សម្លេងស្អកមានទឹកដម ពិរោះគ្រប់ទម្រង់នៃបទចម្រៀង។ តារាប្រុសរូបនេះត្រូវបានមហាជនកោតសរសើរជាច្រើនច្រើនសារមកហើយតាមរយៈស្នាដៃចម្រៀងថ្មីៗរបស់លោកដែលបានសម្រិតសម្រាំងឡើងមក។ ក្រៅពីសម្លេងពិរោះ ខេម ក៏ត្រូវបានមហាជនចាត់ទុកថាជាតារាប្រុសដែលមានចិត្តសណ្តោសប្រណីមិនប្រកាន់ខ្លួន ជាពិសេសពេលដែលរូបលោកបានចូលរួមក្នុងកម្មវិធី តន្រ្តីសំនៀងជនពិការ ព្រមទាំងបកស្រាយចម្រៀងជាមួយពួកគាត់ថែមទៀត។

ថ្មីៗនេះ ខេម ហាក់ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំងដោយបទចម្រៀងថ្មីៗរបស់លោកសុទ្ធសឹងតែពិរោះ និងមានអត្ថន័យ ជាក់ស្តែងដូចជាបទ “Don’t U Know” ដែលទើបនឹងចេញមុននេះបន្តិចជាដើម។ អ្វីដែលពិសេសថែមទៀតនោះគឺបទនេះដែលបានផ្តិតយករូបភាពនៅឯទឹកដីប្រទេសក្រៅ សហរដ្ឋអាមេរិកបានយ៉ាងស្រស់បំព្រង។ ចង់ដឹងថា MV បទនេះស្រស់ស្អាត​ និងមានអត្ថន័យយ៉ាងដូចម្តេចខ្លះ សូមមើលវីដេអូខាងក្រោមនេះ៖