ស្រីស្អាតពីររូបដែលសុទ្ធសឹងតែជាអតីតបវរកញ្ញាចក្រវាលតំណាងប្រទេសក​​ម្ពុជា រឿន ណាត និង ប៊ី សុធារី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពីបានឃើញរូបអ្នកទាំងពីរធ្វើដំណើរកម្សាន្តទៅលេងតំបន់អង្គរជាមួយគ្នា ហើយឈុតដូចគ្នាដូចជាថែមទៀត។ នារីស្រស់ស្អាតដែលមានសម្រស់អំណោយផលពីធម្មជាតិ រហូតទទួលបានតំណែងជាបវរកញ្ញាតំណាងប្រទេសទាំងពីរនេះបានបង្ហាញភាពជិតដិតនៅជីវិតក្រោយឆាករបស់អ្នកទាំងពីរឲ្យដល់មហាជនបានដឹង ជាពិសេសអ្នកគាំទ្ររបស់អ្នកពួកគាត់តែម្តង។

ដោយសារតែ រឿន ណាត និង ប៊ី សុធារី គឺសុទ្ធតែជាអ្នកឆ្លងកាត់ការប្រឡងបវរកញ្ញា ដែលជាហេតុធ្វើឲ្យអ្នកទាំងពីរស្គាល់គ្នា ព្រមទាំងជិតដិតជាមួយគ្នាខ្លាំង។ ពេលដែលឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នាបែបនេះ មហាជនជាពិសេសអ្នកគាំទ្ររបស់អ្នកទាំងពីរគឺសម្តែងក្តីរីករាយ និងសប្បាយចិត្តជាខ្លាំងតាមរយៈបណ្តាញសង្គម។ យ៉ាងណាវិញអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកទាំងពីរបានស្លៀកឈុតបែបសាមញ្ញ ដោយមានក្រមាធ្វើជាបូចងក្បាលយ៉ាងស្រស់ស្អាតទាំងគូតែម្តង៕