សុគន្ធ និសា តារាចម្រៀងស្រីមានបទពិសោធន៍ខ្ពស់ប្រឡូកសិល្បៈអស់ជាង២០ឆ្នាំ អាចច្រៀងគ្រប់បទ គ្រប់ចង្វាក់ភ្លេង មិនថាញាក់ មនោសញ្ចេតនា ប្រពៃណី​បុរាណនោះឡើយ។ តារាស្រីដែលតែងធ្វើឲ្យបងប្អូនគ្រប់គ្នាលង់ស្នេហ៍តាមរយៈសមត្ថភាព និងស្ទាយ ជាពិសេសគឺរូបសម្រស់ដែលអាចរក្សាបានយ៉ាងស្រស់ផូរផង់ មិនថាពេលវេលាកន្លងទៅជាច្រើនឆ្នាំក្តី។

ថ្មីៗនេះដែរអ្នកនាង សុគន្ធ និសា ហាក់មានភាពមមាញឹកខ្លាំងគួរឲ្យកត់សម្គាល់ដោយនាងទទួលបានតំណែងជាតួអង្គមួយនៅក្នុងរឿងភាគទូរទស្សន៍របស់ប៉ុស្តិ៍រស្មីហង្សមាស “រាជនីភូមិគ្រិះ” ដែលត្រៀមនឹងចាក់បញ្ចាំង ហើយក៏ត្រូវចេញច្រៀងនិងសម្តែងផងដែរ។ “ក្រុងជួបស្រែ” បទថ្មីដែលបងប្អូនជាច្រើនកំពុងរង់ចាំពីតារាស្រីរូបស្រស់ម្នាក់នេះបានចេញ MV ជាផ្លូវការហើយ ដោយមានការសម្តែងលែងស្ទាយបែបឃ្យូតៗគួរស្រលាញ់ អមដោយពណ៌ចម្រុះ និងចង្វាក់រាំរស់រវើក។ តោះមើល MV បទនេះទាំងនេះអស់គ្នា!