ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា តារាសម្តែង សាឡាត់ ស្រីឡាង ត្រូវបាន​គេ​ចាត់ទុកជា​តារា ​សម្តែង​ ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​បែប​ធម្មជាតិ​ និងមានទេពកោសល្យ ក្រោយពីទើបតែបានប្រឡូកក្នុងវិស័យសិល្បៈសោះ កញ្ញាទទួលបានប្រជាប្រិយភាពទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ ជាមួយនឹងភាពជោគជ័យកាលពីពេលថ្មីៗនេះ សាឡាត់ ស្រីឡាង បានរំលឹកនូវអតីតកាលដែលក្រុមគ្រួសារខ្វះខាតខ្លាំងហើយផ្ទះក៏ត្រូវបានអគ្គិភ័យលេបត្របាក់ កញ្ញាបានតស៊ូរហូតជាប់តេស្តន៍បានសម្តែងជាលើកដំបូងនៅក្នុងរឿង “ខ្មោចអាសង្ហា”។ ពេលនោះកញ្ញាមានត្រឹមខោអាវចាស់២ទៅ៣កំប្លេ ប៉ុន្តែក៏ត្រូវបានអ្នកមានគុណជួយរៀបចំឲ្យរហូតថតរឿងបានចប់និងជោគជ័យ។ ស្រីឡាង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“ត្រលប់ទៅអតីតកាល​ ៤ឆ្នាំមុននៃជីវិតគ្រួសារខ្ញុំ ត្រលប់មកបានត្រឹមមេីលផ្ទះសល់តែផេះ​ ឈរយំក្នុងចិត្តឈឺពេីតផ្សាររកអ្វីថ្លែងមិនបាន​ គ្រួសារត្រូវទៅនៅក្នុងមណ្ឌលបណ្ដោះអាសន្ន​ ខ្ញុំត្រូវនៅឆ្ងាយពីប្អូន​ គ្រួសារកំពុងក្រផងឆេះផ្ទះអស់ទៀតធ្វេីអោយកាន់តែមហាវេទនា ខ្ញុំឈឺចាប់ខ្ញុំគិតថាជីវិតខ្ញុំលែងមានអ្វីទៀតហេីយអស់អ្វីគ្រប់យ៉ាង​ កាន់តែទទួលការមេីលងាយពីមនុស្សក្បែរខ្លួនមួយចំនួន(មនុស្សចិត្តខ្មៅ)ចាំតែសេីចចំអក​។ ក្នុងនោះក៏មានការជួយការលេីកទឹកចិត្តការផ្ដល់ការងារអោយធ្វេី(អ្នកមានគុណ)ខ្ញុំត្រូវធ្វេីការទ្វេដងដេីម្បីគ្រួសារ​ ខាងក្រុមការងារថតធ្វេីតេសខ្ញុំជាប់ថតរឿង​ (ខ្មោចអាសង្ហា)​ ក្រុមការងារត្រូវរៀបខោអាវថតគេសុំមេីលអោយអាវខ្ញុំដេីម្បីត្រៀមតែអ្វីដែរធ្វេីអោយគ្រប់គ្នាអាណិតខ្ញុំគឺខ្ញុំមានខោអាវ​ ៣ទៅ៤កំផ្លេចាស់ៗ​ ខ្ញុំប្រាប់ថាខ្ញុំអត់មានអ្វីទេផ្ទះខ្ញុំឆេះអស់ហេីយចាំបានទេបង​ Keo Vitou​ គ្រប់គ្នាគាត់រៀបចំអោយខ្ញុំគ្រប់យ៉ាងហេីយរឿងក៏ថតចប់នឹងចាក់បញ្ចាំងដោយជោគជ័យ។​ ជីវិតខ្ញុំចាប់ផ្ដេីមមានពន្លឺ​ អ្នកក្បែរខ្លួនជាកម្លាំងចិត្តអោយខ្ញុំដេីរទៅមុខអោយខ្ញុំតស៊ូត្រលប់មកពេលនេះខ្ញុំកំពុងរងព្យុះភ្លៀងដូចគ្នាតែខ្ញុំនៅតែអាចស៊ូបានខ្ញុំសូមចូលរួមសោកស្ដាយខ្លាំងបំផុតសំរាប់បងប្អូនដែរបាត់បង់ផ្ទះដែរជាកន្លែងកក់ក្ដៅបំផុត​ ស៊ូឡេីង​ មិនអីទេ​ ត្រូវតែងេីបឈរកុំដួលណាប្រឹងបន្តិចទៅ ប៉ុន្មានខែទៀតអ្នកនឹងអាចមានផ្ទះថ្មីមួយដែរស្អាត​ ទេវតាមិនធ្វេីបាបមនុស្សពេញមួយជិវិតទេគ្រាន់តែជាព្យុះភ្លៀងមួយមេធំប៉ុនោះ”៕

ត្រលប់ទៅអតីតកាល​ 4ឆ្នាំមុននៃជិវិតគ្រួសារខ្ញុំត្រលប់មកបានត្រឹមមេីលផ្ទះសល់តែផេះ​…

Posted by Srey Lang Salath on Sunday, 17 March 2019