ម៉ាក សែនសូនីតា តារាសម្តែងស្រីដែលបងប្អូនបានស្គាល់ច្បាស់តាមរយៈឈ្មោះហៅក្រៅរបស់នាង តូតា ដែលជាតារាស្រីមួយរូបមានភាពប៉ិនប្រសប់ក្នុងផ្នែកសម្តែង មិនថាតួកាច ស្លូតនោះទេ។ ក្រៅពីទទួលតំណែងសំខាន់មួយក្នុងរឿង “កូនពស់កេងកង” របស់ក្រុមហ៊ុនទូរទស្សន៍ហង្សមាស ដែលកំពុងចាក់បញ្ចាំងនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ក៏មានភាពមមាញឹកជាមួយការងារផ្សេងទៀតស្ទើរដកឃ្លាពុំរួចនោះដែរ។

ស្រាប់តែយប់ម្សិលមិញនេះកញ្ញា តូតា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ដោយបានធ្វើខួបឆ្លងថ្ងៃកំណើតរបស់ខ្លួនដោយមានការចូលរួមពីសំណាក់ក្រុមមិត្តភក្តិជិតស្និទ្ធជាច្រើនអ្នកចូលរួម។ អ្វីដែលរឹតតែគួរចាប់អារម្មណ៍នោះគឺនាងបានលេងខ្លួនជាមួយឈុតខ្មៅ រំលេចសម្រស់ស្រស់ស្អាតក្នុងវ័យ២៤ឆ្នាំ យ៉ាងល្អឆើតឆាយ។ យ៉ាងណាមិញគេក៏បានឃើញមហាជន និងមិត្តសិល្បករ សិល្បការិនីជាច្រើនរូបបានជូនពរតារាស្រីវ័យ២៤ឆ្នាំ រូបនេះតាមរយៈបណ្តាញសង្គមផងដែរ៕