ធឿន បុរី តារាចម្រៀងវ័យក្មេងមាឌល្អិត តែសម្លេងល្អអាចច្រៀងបានយ៉ាងពិរោះ ជាពិសេសគឺបទលំនាំមរតកដើមតែម្តង។ កុមារាដែលសាងភាពអស្ចារ្យតាមរយៈសម្លេងដ៏ពីរោះរបស់ខ្លួនរហូតល្បីសុះសាយពេញបណ្តាញសង្គមរូបនេះ មិនដែលធ្វើឲ្យបងប្អូនប្រិយមិត្តអ្នកគាំទ្រខកបំណងនោះឡើយ ព្រោះរាល់បទចម្រៀងដែលគាត់បានយកមកច្រៀងសុទ្ធសឹងតែពីរោះទៅតាមបែបផែនស្ទាយនៃសម្លេង។

ថ្មីៗនេះដែល ធឿន បុរី ត្រូវមហាជនប្រុសស្រីកោតសរសើរសារជាថ្មីម្តងទៀត ក្រោយពីបានយកបទ “កុំនឹកគេអី” ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត មកបកស្រាយឡើងវិញបានយ៉ាងពីរោះ។ សម្លេងដ៏គ្រលួចពីកម្លោះសង្ហាតូចល្អិតរូបនេះហាក់គួចយកចិត្តប្រិយមិត្តអ្នកស្តាប់ឲ្យបណ្តែតអារម្មណ៍ទៅតាមទឹកដមសម្លេងដែលខ្លួនបានបំពេ។ តោះមកស្តាប់ការបកស្រាយចំរៀងរបស់គាត់ តាមរយៈវីដេអូខាងក្រោមនេះ៖