កាលពីថ្មីៗនេះ​រូបភាពក្រៅឆាករបស់បទថ្មីពីកំពូលតារាចម្រៀងប្រុសស្រី ឆន សុវណ្ណរាជ និង ពេជ្រ សោភា បានបង្ករការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ដោយប្រិយមិត្តជាច្រើនរបស់កំពូលតារាចម្រៀងទាំងពីរដួងនេះ ហាក់អន្ទះអន្ទែងចង់ដឹងថាបទថ្មីនេះវាមានអត្ថន័យ និងរូបរាងយ៉ាងដូចម្តេចខ្លះ ព្រោះបើតាមមើលរូបភាពគេអាចដឹងថា មុខជាកំប្លែងមិនធម្មតាទេ បើអ្នកនាង ពេជ្រ សោភា លេងសុទ្ធតែខោអាវពណ៌ឆើត ហើយលក់ត្រប៉ែបែបនេះ។

យ៉ាងណាមិញចម្ងល់របស់បងប្អូនប្រិយមិត្តហាក់ត្រូវបានសំរាយចេញមកហើយ ដោយផលិតកម្ម រស្មីហង្សមាស បានបង្ហាញចេញនូវ MV ពេញជាផ្លូវការរបស់បទថ្មីមួយបទនេះនៅលើបណ្តាញសង្គម និងប្រព័ន្ធយូធូប។ បទនេះមានចំណងជើងថា “ត្រប៉ែ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយអ្នកនាង ពេជ្រ សោភា ជាមួយការធ្វើបទភ្លេងថ្មីពី Team ថ្មស្អុយ។ បទនេះដែរហាក់ទទួលការគាំទ្រមិនធម្មតានោះទេ ព្រោះគ្រាន់តែចេញ MV ភ្លាមក៏ទទួលបានការកោតសរសើរ និងចែករំលែកភ្លាមៗតែម្តងពេញបណ្តាញសង្គម។ ដើម្បីដឹងច្បាស់ថាបទនេះមានលក្ខណៈពិសេសអ្វីខ្លះ ទើបធ្វើឲ្យបងប្អូនជាច្រើនពេញចិត្តបែបនេះ មកទស្សនា MV បទថ្មីរបស់ពួកគាត់ទាំងពីរជាមួយគ្នា!