នី រតនា តារាចម្រៀងប្រុសជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី១ ដែលកំពុងតែមានឈ្មោះបោះសម្លេង អាចច្រៀងបានយ៉ាងពីរោះ។ តារាប្រុសរូបនេះហាក់កំពុងតែអង្រួនចិត្តបងប្អូនប្រិយមិត្តអ្នកស្តាប់តាមរយៈបទចម្រៀងថ្មីៗ និងស្ទាយប្លែកៗ។ លើសពីនេះជីវិតគូស្នេហ៍របស់លោក នី រតនា ក៏ហាក់ទទួលបានចំណាប់អារម្មណ៍ពីបងប្អូនមហាជនមិនធម្មតានោះដែរ ដោយគេសង្កេតឃើញថាគូស្វាមីភរិយាថ្មីដែលទើបរៀបការថ្មីថ្មោងរូបនេះ គឺផ្អែមល្ហែមគ្រប់ពេលតែម្តង។

ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចលោក នី រតនា ហាក់ខកខានចេញនូវបទចម្រៀងថ្មីៗមួយរយៈខ្លីដែរមកហើយ។ ស្រាប់តែពេលនេះតារាចម្រៀងប្រុសរូបនេះបានបញ្ចេញស្នាដៃបទថ្មីរបស់ខ្លួន ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍សម្រាប់រាំលេងកម្សាន្ត ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះតែម្តង។ បទថ្មីដែលមានចំណងជើងថា “បាសបុកបឹមបឹម” នេះជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក Tony Winson III ជាមួយការដឹកនាំសម្តែងកាយវិការ MV ដោយលោក សេង សុវណ្ណារ៉ា។ ដើម្បីដឹងច្បាស់ថាពិរោះ និងភ្លេងឡូយគួរឲ្យចង់រាំកម្រិតណានោះមកស្តាប់ទាំងអស់គ្នា!