ពេជ្រ សោភា កំពូលតារាចម្រៀងស្រីដែលពូកែកូរ ធ្វើឲ្យបងប្អូនរីករាយកម្សាន្ត តាមរយៈទេពកោសល្យស្នាដៃ និងសមត្ថភាពដែលរូបនាងមានមិនចេះសាបសូន្យ។ ឆ្នាំនេះបងប្អូនប្រិយមិត្តជាច្រើនសង្កេតឃើញថាអ្នកនាង ពេជ្រ សោភា ហាក់វិលចាប់ដៃគូជាថ្មីម្តងទៀតជាមួយលោក ឆន សុវណ្ណរាជ កំពូលតារាចម្រៀងប្រុសមួយរូបដែលមានបទពិសោធន៍ខ្ពស់ និងប្រជាប្រិយភាពខ្លាំង។ ដោយសមិទ្ធផលរួមគ្នារបស់អ្នកទាំងពីរតែងទទួលបានការគាំទ្រយ៉ាងច្រើនដែលពិបាកនឹងផ្តួលជាក់ស្តែងដូចជាបទ “Dhoom 2”, “ស្រលាញ់អូន៣៦៦ថ្ងៃ” គឺសុទ្ធសឹងតែជាបទល្បីៗពេញនិយមតែម្តង។

មិនខុសគ្នានឹងបទមុនៗប៉ុន្មាននោះទេ បទថ្មី “ស្ករទាញ” របស់អ្នកទាំងពីរដែលទើបនឹងចេញក៏កំពុងទទួលបានគាំទ្រពីសំណាក់បងប្អូនជាច្រើននាក់ផងដែរ ដោយមានការចែករំលែកពេញបណ្តាញសង្គម។ យ៉ាងណាមិញពេលនេះលេចបែកធ្លាយរូបភាពក្រៅឆាកប៉ុន្មានសន្លឹករបស់អ្នកទាំងពីរដែលចាប់ដៃគូរួមគ្នាជាថ្មីម្តងទៀត តែយើងមិនទាន់ដឹងនៅឡើយទេថានៅក្នុងបទអ្វី? បើតាមសង្កេតមើលអ្នកនាង ពេជ្រ សោភា ហាក់សម្តែងជាតួអ្នកលក់តាប៉ែ ដែលកូរគេពេញភូមិ លេងពណ៌លេងស្ទាយន៍ខោអាវពណ៌ឆើតៗសម្រាប់អបអរសាទរឆ្នាំថ្មីតែម្តង។ ដើម្បីជ្រាបច្បាស់ថាអ្នកទាំងពីរកំពុងថតបទអ្វីនោះ កុំភ្លេចរង់ចាំតាមដានពួកគាត់ទាំងអស់គ្នាណា!