កាលពីប៉ុន្មានថ្ងៃមុននេះបទថ្មីរបស់ STEP “បុកបាស” ដែលបានចាប់ដៃគូច្រៀងជាមួយកម្លោះសង្ហាមាឌតូចល្អិតពីររូបគឺ ពេជ្រ ថៃ និង ឡុង លីគ័ង្គ ហាក់កំពុងតែល្បីផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តង។ បទនេះដែលមានការចូលរួមរាំ Cover ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ព្រមទាំងមានអ្នកចូលទស្សនារហូតដល់ទៅលាននាក់ ក្រោយពីបង្ហោះបានប៉ុន្មានថ្ងៃសោះ។

ដោយមើលឃើញថាសន្ទុះនៃការគាំទ្របទ “បុកបាស” នេះហាក់កើនឡើងខ្លាំង ផលិតកម្ម រស្មីហង្សមាស ក៏បានបញ្ចេញ Dance Version សម្រាប់រាំតាម និងរៀនរាំលេងកម្សាន្តដល់បងប្អូនទាំងអស់គ្នាដូចគ្នាផងដែរ។ អ្នកណាខ្លះមិនទាន់ចេះរាំបទនេះ? បើមិនទាន់ចេះរាំទេអាចមើលហើយរៀនរាំបានណា ជិតដល់ចូលឆ្នាំផង ត្រៀមរាំធុងបាសឲ្យហើយទៅ៕