សុខ ពិសី តារាចម្រៀងស្រីមានបទពិសោធន៍ខ្ពស់ និងមានរូបសម្រស់ស្រស់ស្អាតរាងតូចច្រឡឹងគួរឲ្យស្រលាញ់។ ថ្មីៗនេះដែរគេសង្កេតឃើញថាកញ្ញា សុខ ពិសី ហាក់មានភាពមមាញឹកជាខ្លាំងនៅក្នុងការងារសិល្បៈដោយត្រូវថតចម្រៀងថ្មីៗ និងសម្តែងជាកាយវិការផងដែរ។ ក្រៅពីនេះមហាជនជាច្រើនលួចចាប់អារម្មណ៍ថាតារាស្រីរូបនេះ ហាក់កំពុងតែរៀនរាំថែមទៀតផង ដើម្បីបង្កើនចំណាប់អារម្មណ៍ពីបងប្អូនប្រិយមិត្តអ្នកគាំទ្របន្ថែមទៀត។

ក្រោយពីទទួលដំណឹងល្វើយៗថាកញ្ញា សុខ ពិសី កំពុងរៀនរាំយ៉ាងយកចិត្តទុកដាក់រួចមក ពេលនេះបទថ្មីរបស់នាង “រាំគ្រវីសក់” ក៏បានចេញជា Dance Version សម្រាប់ឲ្យបងប្អូនរៀនរាំតាមតែម្តង។ បទថ្មីចង្វាក់កន្ត្រាក់អារម្មណ៍គួរឲ្យចង់រាំ ថែមទាំងមានក្បាច់ប្លែកៗ បុរាណលាយសម័យហាក់កំពុងតែអង្រួនចិត្តប្រិយមិត្ត ជាពិសេសអ្នកគាំទ្ររបស់នាងខ្លាំងតែម្តង។ ដើម្បីដឹងច្បាស់យើងមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖