សោម ដូរ៉េ អ្នកនិពន្ធទំនុកច្រៀងវ័យក្មេងដែលបងប្អូនភាគច្រើនបានស្គាល់តាមរយៈស្នាដៃនិពន្ធបទចម្រៀងល្បីៗជាច្រើនបទដូចជាបទ “រលឹមប្រុយៗ”, “ប៉ក់!កន្ទ្រឹមអើយ” របស់កំពូលតារាចម្រៀងកញ្ញា មាស សុខសោភា ជាដើម។ អ្នកនិពន្ធវ័យក្មេងរូបនេះតែងសាងភាពអស្ចារ្យធ្វើឲ្យមហាជនភ្ញាក់ផ្អើលតាមរយៈស្នាដៃនិពន្ធដ៏ពូកែ និងច្នៃប្រឌិតរបស់ខ្លួន។

ស្រាប់តែមុននេះបន្តិចលោក សោម ដូរ៉េ បានធ្វើឲ្យបងប្អូនប្រិយមិត្តជាច្រើនភ្ញាក់ផ្អើលព្រមទាំងចូលរួមត្រេកអរចំពោះលោក ដោយខាងផលិតកម្ម ថោន បានតំណែងជូនរូបលោកទៅជា ប្រធានគ្រប់គ្រងគម្រោងការផលិតចម្រៀងអូឌីយូ (Audio) ប្រចាំផលិតកម្មថោន។ ក្រោយពីបានទទួលដំណឹងនេះប្រិយមិត្តអ្នកគាំទ្រ និងអ្នកដែលចូលចិត្តតាមដានស្នាដៃរបស់លោកបានចូលរួមសម្តែងការត្រេកអរតាមរយៈការខំមិនពេញបណ្តាញសង្គមតែម្តង។ គួរបញ្ជាក់ឲ្យដឹងផងដែរថានេះជាលើកទី២ ហើយដែលលោក សោម ដូរ៉េ បានផ្លាស់ប្តូរទ្រនំពីផលិតកម្មរស្មីហង្សមាស​មកកាន់ ផលិតកម្មថោន ជាថ្មីម្តងទៀត សង្ឃឹមថាបងប្អូននឹងគាំទ្ររូបគាត់ទាំងអស់គ្នាណា៕