បងប្អូនមុខជាស្គាល់ច្បាស់ជាក់ជាមិនខានលោក អេឡិច ចាន់ត្រា តារាសម្តែងប្រុសដែលមានរូបស្រស់សង្ហា ជាមួយកញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀងស្រីសម្លេងពិរោះបត់បែនបានគ្រប់ចង្វាក់បទចម្រៀង។ ថ្មីៗនេះអ្នកទាំងពីរបានធ្វើឲ្យផ្ទុះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តងដោយ អេឡិច ចាន់ត្រា បានបង្ហាញរូបថតក្នុងកូនកម្លោះកូនក្រមុំ ព្រមទាំងបានសរសេរសារយ៉ាងខ្លីថា៖ “សំរាប់ថ្ងៃពិសេស”។

ក្រោយពីបានបង្ហោះសាររួមជាមួយនឹងរូបភាពយ៉ាងផ្អែមល្ហែមជាមួយនឹង បាន មុន្នីល័ក្ខ បែបនេះ មានមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដោយចោទសួរថាអ្នកទាំងពីរពិតជារៀបការជាមួយគ្នាពិតមែនឬក៏យ៉ាងណា? ប៉ុន្តែក៏មានការលើកឡើងថា អ្នកទាំងពីរស្លៀកឈុតកូនកម្លោះកូនក្រមុំនេះ គឺគ្រាន់តែថតសម្អាងការតែប៉ុណ្ណោះ។ យ៉ាងណាមិញរឿងរ៉ាវពិតប្រាកដយ៉ាងណានោះមានតែសាមីខ្លួនចេញមុខបកស្រាយតែប៉ុណ្ណោះ៕