បងប្អូនមុខជាស្គាល់ច្បាស់ជាក់ជាមិនខានអ្នកនាង ទូច ស្រីល័ក្ខ តារាស្រីដែលនិយមលេងស្ទាយន៍បែបប្លែកៗ ដើម្បីបម្រើដួងចិត្តបងប្អូនប្រិយមិត្តពុកម៉ែបងប្អូនស្តាប់កម្សាន្ត។ ភាគច្រើនគឺយើងពុំសូវបានឃើញអ្នកនាង ទូច ស្រីល័ក្ខ លេងស្ទាយន៍បែបសាមញ្ញធម្មតាប៉ុន្មាននោះទេ ជាពិសេសបើស្លៀកពាក់បែបសម័យបុរាណគឺកម្របានជួបណាស់។

យ៉ាងណាមិញ ទូច ស្រីល័ក្ខ ហាក់ធ្វើឲ្យបងប្អូនជាច្រើនភ្ញាក់ផ្អើលពេលដែលរូបនាងបានចូលរួមច្រៀងជា Cover នៅលើប្រព័ន្ធយូធូប ដោយបញ្ចេញស្ទាយន៍ថ្មីៗប្លែកៗ មិនដដែលដើម្បីចែកជូនបងប្អូនកម្សាន្តសាជាថ្មី។ ជាក់ស្តែងថ្មីៗនេះអ្នកនាងបាន Cover នៅចម្រៀងមួយបទរបស់អ្នកស្រី ប៉ែន រ៉ន ចំណងជើងថា “អូនស្គាល់ចិត្តបង” បានយ៉ាងពិរោះ និងទទួលការកោតសរសើរពីមហាជនតែម្តង។ តោះស្តាប់ទាំងអស់គ្នាតែម្តងទៅ!