គូម៉ា តារាចម្រៀងប្រុសដែលបងប្អូនស្គាល់ច្បាស់ថាមានសម្លេងទឹកដមពីរោះ អាចច្រៀងបានគ្រប់បែបបទមិនថាញាក់ មនោសញ្ចេតនា ឬក៏បទចង្វាក់ប្រពៃណីនោះឡើយ។ តារាចម្រៀងប្រចាំផលិតកម្ម ថោន រូបនេះ ហាក់កំពុងតែមមាញឹកជាខ្លាំងជាមួយអាជីពការងារ ជាពិសេសគឺចេញច្រៀងតាមកម្មវិធី និងត្រៀមចម្រៀងថ្មីៗតែម្តង។

ចម្រៀងដែលលោក គូម៉ា បានបកស្រាយមិនថាចង្វាក់បែបណានោះទេ គឺសុទ្ធសឹងតែអាចទាញយកចិត្តប្រិយមិត្តអ្នកស្តាប់ឲ្យទោរទន់ទៅតាមអត្ថន័យ និងចង្វាក់ភ្លេងនៃបទចម្រៀងនោះ។ ជាក់ស្តែងដូចជាបទ “ខ្ញុំកូរលេងទេ” ដែលទើបនឹងចេញនាពេលថ្មីៗនេះដូចគ្នា លោក គូម៉ា លេងស្ទាយន៍ក្រមិចក្រមើម ជាមួយកាយវិការសម្តែងបែបកំប្លែង កូរគេពេញភូមិ ព្រោះតែលង់ស្នេហ៍គ្រូពេទ្យស្រស់ស្អាតមួយរូប។ យ៉ាងណាមិញដើម្បីដឹងច្បាស់មកមើល MV បទថ្មីរបស់គាត់ទាំងអស់គ្នាតែម្តងទៅ!