ធែល ថៃ តារាចម្រៀងប្រុសជាជ័យលាភីម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២។ ក្រោយពីទទួលបានពានជ័យលាភីរួចមក ជីវិតរបស់តារាចម្រៀងប្រុសរូបនេះហាក់បានផ្លាស់ប្តូរជាខ្លាំង ដោយអាជីពការងារសិល្បៈរបស់លោកហាក់មានភាពមមាញឹក ព្រោះតែត្រូវចេញច្រៀងតាមខនសឺត និងថតចម្រៀងថ្មីៗជាពិសេសគឺបទចម្រៀងត្រៀមសម្រាប់ចូលឆ្នាំខ្មែរតែម្តង។

ឆ្នាំនេះ ធែល ថៃ ហាក់មានភាពយឺតយ៉ាវបន្តិចដោយគេសង្កេតឃើញថាតារាប្រុសស្រីដទៃទៀតបានបញ្ចេញស្នាដៃចម្រៀងចូលឆ្នាំរបស់ខ្លួនរួចមកហើយនៅឡើយតែលោក។ តែយ៉ាងណាមិញទោះបីជាយឺតបន្តិចក៏ពិតមែនក៏បទចម្រៀងថ្មីរបស់លោក ធែល ថៃ ហាក់ទទួលបានការគាំទ្រមិនធម្មតានោះទេ ប្រៀបបាននឹងគេនិយាយថាសម្ងំយកពិសពិតមែន។ បទថ្មីមួយបទរបស់លោកចំណងជើងថា “រាំគោះកែវ” ដែលនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក Tony Winson III ហាក់ពិរោះរណ្តំចិត្តតែម្តង ជាពិសេសគឺបទភ្លេងស្តាប់ហើយទប់អារម្មណ៍មិនជាប់នោះឡើយ។ ដើម្បីដឹងច្បាស់មកស្តាប់ទាំងអស់គ្នា!