ប្រិយមិត្ត​របស់ MCU ច្បាស់ជាសប្បាយចិត្តមិនខាននៅពេលដែលទទួលបានដំណឹងមួយនេះ។ ខ្សែភាពយន្តដ៏ល្អប្រចាំដើមឆ្នាំ២០១៩ Captain Marvel ចាប់ផ្តើមចាក់បញ្ចាំងហើយនៅគ្រប់រោងភាពយន្ត Legend Cinema ចាប់ពីថ្ងៃទី៧ ខែមីនានេះតទៅ។ ប្រសិនបើអ្នកជាហ្វេនគាំទ្រក្រុម Avengers អ្នកមិនគួររំលងរឿងមួយនេះជាដាច់ខាត។

Captain Marvel គឺជាវីរៈនារីស្រីដំបូងគេបង្អស់របស់ MCU ដែលមានខ្សែភាពយន្តខ្នាតធំផ្ទាល់ខ្លួន។ Carol Danvers ដែលជា Captain Marvel សម្តែងដោយ Brie Larson មានប្រវត្តិដ៏សែនជូរចត់ និងអាថ៌កំបាំងដែលត្រូវការស្វែងរកចម្លើយ។ នាងជាអតីតកងទ័ពអាកាស របស់សហរដ្ឋអាមេរិចដែលឆ្លងកាត់ការហ្វឹកហាត់យ៉ាងមុះមត់ តែមិនដែលទទួលបានជោគជ័យនោះឡើយ។ ជីវិតនាងត្រូវបានផ្លាស់ប្តូរក្រោយពេលដែលនាងដឹងខ្លួនម្តងទៀតនៅឯចក្រវាលផ្សេងមួយទៀត ទាំងដែលនាងមិនមានការចងចាំ។ ចៃដន្យពេលមួយដែលនាងបំពេញបេសកម្មនាងក៏ត្រូវធ្លាក់មកភពផែនដីម្តងទៀត ដែលជាកន្លែងរស់នៅរបស់នាងកាលពីអតីតកាល។ ដំណើរផ្សងព្រេងមួយនេះ ធ្វើឲ្យ Carol Danvers ជួបរឿងជាច្រើនដែលនឹកស្មានមិនដល់។ ដើម្បីដឹងច្បាស់ថាតើចម្ងល់ និងបញ្ហាព្រមជាមួយឧបសគ្គអ្វីខ្លះដែលនាងជួបប្រទះ កុំភ្លេចណា ជួបគ្នានៅក្នុងរោងកុន Legend Cinema គ្រប់ម៉ោងចាក់បញ្ចាំង។