កម្លោះសង្ហាទាំងបីកូនកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ហាក់កំពុងតែអង្រួនចិត្តប្រិយមិត្ត ជាពិសេសគឺនារីៗតែម្តង ដោយពួកគែទាំងបីសុទ្ធតែមានសមត្ថភាព និងដុងសិល្បៈដែលមានឈាមជ័រពីឪពុក។ ត្រឹមតែប្រឡូកសិល្បៈអស់រយៈពេល១ឆ្នាំជាងតែប៉ុណ្ណោះ ប៉ុន្តែកម្លោះសង្ហារទាំង៣ទទួលបានប្រជាប្រិយភាពមិនធម្មតានោះទេ គឺស្ថិតនៅក្នុងតារាដែលមានទីផ្សារខ្ពស់។ ក្រៅពីច្រៀង និងរាំអ្នកទាំងបីក៏អាចសរសេរទំនុកច្រៀង និងនិពន្ធបទភ្លេងបានយ៉ាងពីរោះផងដែរ។

ជាក់ស្តែងបទថ្មីដែលទើបនឹងចេញមុននេះ ហាក់ផ្ទុះខ្លាំងតែម្តងព្រោះតែជាស្នាដៃរបស់ពួកគេដែលធ្វើឡើងដោយខ្លួនឯងផ្ទាល់ទាំងនិពន្ធទំនុកច្រៀង និងបទភ្លេង។ MV បទ “កូរសម្ល” របស់ពួកគេហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដោយមានការចែករំលែកពេញបណ្តាញសង្គមតែម្តង។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍គឺមានការចូលរួមសម្តែងពីកញ្ញា ប៉ាច គីមមួយ តារាស្រីរូបស្រស់ លោក អ៊ឹម ជីវ៉ា និងតារាថ្មីៗជាច្រើនអ្នកទៀត ដោយមានការដឹកនាំសម្តែងពីលោក កៅ សីហា ដែលជាអ្នកដឹកនាំឆ្នើមមួយរូបនៃប្រទេសកម្ពុជាយើង។ ចង់ដឹងច្បាស់ថា MV នេះឡូយយ៉ាងម្តេចខ្លះមកទស្សនាទាំងអស់គ្នាតែម្តងទៅ!