អតីតសមាជិកក្រុម BIGBANG លោក Seungri កំពុងតែជាប់សង្ស័យជាមួយនឹងរឿងក្តីជាច្រើន មានបញ្ហានៅក្លឹប “Burning Sun”, ការគេចវេសមិនបង់ពន្ធជូនរដ្ឋ និងពាក់ព័ន្ធជាមួយនឹងលោក Jung Joon Young ករណីរឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ ដោយខណៈនេះរឿងក្ដីទាំងអស់កំពុងស្ថិតក្រោមការតាមដានរបស់ប៉ូលីស​។ ប៉ុន្តែឥឡូវ Seungri ត្រូវបានគេរកឃើញនូវភុស្តតាងមួយចំនួនដែលបញ្ជាក់ថា អតីតតារាចម្រៀងរូបនេះជាប់ពាក់ពន្ធ័ ទៅនឹងការជួញដូរមនុស្ស ពោលគឺ Seungri បានរកស្រីក្មេងៗឲ្យទៅអ្នកធំ តាំងពីឆ្នាំ២០១៤មកម្ល៉េះ។

ដោយបែកធ្លាយសារឆ្លើយឆ្លង រវាងSeungriជាមួយអ្នកធំម្នាក់ និយាយពីតម្លៃខ្លួនថែមទាំងផ្ញើរូបនារីទាំងនោះទៀតផង សារឆ្លើយឆ្លងដូចខាងក្រោមនេះ៖

Seungri៖ នារី លេខ១ មិនសូវចូលចិត្តនិយាយច្រើនទេ ប៉ុន្តែនាងស្រលាញ់លុយ ពេលនាងស្រវឹងមើលទៅមិនគួរឲ្យទាក់ទាញមានមន្តស្នេហ៍ទេ ប៉ុន្តែសម្រស់នាងពិតជាស្អាត។

Seungri: នារី លេខ៣ សម្រស់នាងស្អាត ហើយពេលនាងស្រវឹងនាងមានតែភាពសប្បាយ ហើយពូកែកំប្លែង ប៉ុន្តែមានបញ្ហាត្រង់ថាពេលស្រវឹងនាងពូកែរករឿង។

អ្នកធំ A: ហើយចុះនារីលេខ ២,៤ និង៥?

អ្នកធំ A: ចឹងដកម្នាក់ស្រីលេខ១ចេញពីជម្រើស ក្នុងចំណោម លេខ២, ៤ និង៥ និងជួយរកមនុស្សស្រីឲ្យដូចនឹង នារីលេខ៣

Seungri: នារីលេខ៥ក៏ល្អដែរ

Seungri: លោក CEO នារីប្រភេទណាដែលលោកពេញចិត្ត?

អ្នកធំ A: និយាយទៅបុរសនៅអាស៊ីអាគ្នេយ៍ចូលចិត្តនារីស្បែកស សុភាពបន្តិចប៉ុន្តែក៏ត្រូវមានភាពស៊ិចស៊ី មានកម្ពស់១ម៉ែត្រ៦០ និងមានរាងស្លីម។ ចុះមានប្រាប់ពួកគេរឿងទៅប្រទេសឥណ្ឌូនេស៊ីឬនៅ?

Seungri: រួចហើយលោក CEO

អ្នកធំ A: ប្រហែលជា ២ទៅ៣យប់ មិនច្បាស់ ចុះតម្លៃ ១០លានវ៉ុន ឬក៏តិចទៀតហ្នឹង?

Seungri: យល់ហើយ! ចឹងនារីម្នាក់ក្នុងតម្លៃ ១០លានវ៉ុន ត្រូវអត់លោក CEO។

យ៉ាងណាមិញចំពោះករណីនេះSeungri ក៏មិនទាន់ត្រូវបានចោទប្រកាន់ពីបទការជួញដូរផ្លូវភេទឬការជួញដូរមនុស្សនៅឡើយទេ តែក្រោយពីបែកធ្លាយរឿងបែបនេះ មានអ្នកគាំទ្រលោកមិនតិចទេ ដែលបង្ហាញការខកចិត្តចំពោះនូវរឿងខុសច្បាប់ដែលលោកបានប្រព្រឹត្ត។ គួររំលឹកថាខណៈដែលរឿងក្តីកំពុងនៅស៊ើបអង្កេត Seungri បានលាឈប់ពីវិស័យសិល្បៈ ផ្តាច់កុងត្រាជាមួយនឹងក្រុមហ៊ុន ហើយ Seungriក៏ត្រូវបានហាមប្រាមមិនឲ្យចាកចេញពីប្រទេស និងពន្យាពេលថ្ងៃដែលលោកនឹងចូលធ្វើជាទាហាន៕

ប្រភព៖ allkpop