តារាសម្តែង សូ ដានីតា ដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ជាមួយការប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ថ្មីៗនេះ សូ ដានីតា ហាក់មមាញឹកខ្លាំងជាមួយការងារ ព្រោះត្រូវចេញសម្តែងជាច្រើន ជាពិសេសគឺថតកាយវិការ និងខ្សែភាពយន្តជាដើម។ តារាស្រីជើងចាស់ដែលនៅតែមានកេរ្តិ៍ឈ្មោះ និងអ្នកគាំទ្រច្រើនរូបនេះ ហាក់ទទួលបានដំណែងជាតួអង្គកាចឆ្នាស់ឆ្នើមជាញឹកញាប់នារយៈពេលក្រោយនេះ ជាក់ស្តែងដូចនៅក្នុងរឿង រាជនីភូមិគ្រិះ ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះជាដើម។

យ៉ាងណាមិញប្រហែលមុននេះបន្តិច នាងបានធ្វើឲ្យមហាជនជាច្រើនងាកមកចាប់អារម្មណ៍ពេញបណ្តាញសង្គមក្រោយពីបានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់នាង ដោយសុខចិត្តប្រើជីវិតសាមញ្ញជាកម្មករប្រមូលសំរាមដើម្បីដឹងពីទុក្ខវេទនាដែលបងប្អូនខាងប្រមូលសំរាមមាន។ ដោយនាងបានសរសេររៀបរាប់ថា «បើនាងខ្ញុំ សូ ដានីតា ប្រើប្រាស់ជិវិតរស់នៅមួយថ្ងៃរបស់នាងខ្ញុំទៅរស់នៅបែបកម្មករប្រមូលសំរាម ដើម្បីចង់ដឹង និងបង្ហាញអំពីភាពលំបាកនៃសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់ តើបងប្អូនគាំទ្រទេ?»។ តើបងប្អូនយល់យ៉ាងណាដែរចំពោះការតាំងចិត្តរបស់គាត់? តើគាំទ្រគាត់ឲ្យធ្វើបែបនេះដែរឬទេ? បើគាំទ្រកុំភ្លេចជួយចែករំលែកព័ត៌មាននេះបន្ត និងធ្វើការតាមដានកញ្ញា សូ ដានីតា ទាំងអស់គ្នាណា!