ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រុសដែលមានបទពិសោធន៍ខ្ពស់ប្រឡូកសិល្បៈអស់ជាង២០ឆ្នាំ មានសម្លេងពីរោះ និងជាគណកម្មការមួយរូបនៅក្នុងកម្មវិធីល្បីៗលំដាប់ពិភពលោកជាច្រើនដូចជា The Voice Cambodia, Cambodian Idol ព្រមទាំង X Factor Cambodia ផងដែរ។ តាមរយៈសមត្ថភាព និងបទពិសោធន៍ដែលលោកមានបានធ្វើឲ្យតារាប្រុសរូបនេះហាក់ក្តោបក្តាប់តំណែងជាតារាកំពូលមួយរូបថែមទាំង លេចមុខសឹងគ្រប់កម្មវិធីប្រឡងចម្រៀង និងសមត្ថភាព។

ថ្មីៗនេះ លោក ណុប បាយ៉ារិទ្ធ បានចេញបទចម្រៀងថ្មីមួយបទចង្វាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយ ដែលមានអត្ថន័យសែនចាក់ដោតចិត្ត ជាពិសេសសំរាប់អ្នកដែលមិនសូវខ្ពស់តែម្តង។ បទថ្មីចំណងជើងថា “កន្តឿ” ជាស្នាដៃនិពន្ធរបស់លោក អ៉ីនុ និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយលោក មាស សុគន្ធ។ ដើម្បីដឹងច្បាស់ថាអត្ថន័យបទនេះចាក់ដោតយ៉ាងដូចម្តេចខ្លះ មកស្តាប់ទាំងអស់គ្នា!