កាលពីពេលកន្លងទៅនេះតារា​សម្ដែង​ហូលីវូត និងជាអ្នកដឹកនាំរឿង គឺ​អ្នក​នាងអេនជេលីណា​ ជូលី បានបង្ហាញវត្តមានជាមួយនឹងកូនៗរបស់ខ្លួននៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង ” Dumbo” នៅឯសហរដ្ឋអាមេរិក។ ក្នុងរាត្រីនោះ អេនជេលីណា​ ជូលី បានគ្រងក្នុងឈុតសមោសពណ៍ស វាលខ្នងបង្ហាញស្នាមសាក់ ចំនួន៨កន្លែង មើលហើយពិតជាស្រស់ស្អាតនិងទាក់ទាញទោះបីជាតារាស្រីរូបនេះមានវ័យជ្រេយ៉ាងណាក្តី ពោលគឺអាយុ ៤៣ឆ្នាំ។

ក្នុងនោះក៏មានស្នាមសាក់មួយដែលអ្នកនាងបានសាក់នៅ​ឯប្រទេសថៃសម្រាប់បួងសួងដល់ Maddox កាលពីឆ្នាំ២០០៣ អ្នកនាងក៏ធ្លាប់មកកម្ពុជាក្នុងឆ្នាំ២០១៦ ហើយក៏បានសាក់រូបបន្ថែមនៅឯសៀមរាប ដោយអតីតសង្ឃថៃល្បីមួយរូប។ គួររំលឹកផងដែលថា អេនជេលីណា​ ជូលី បានផលិតនិងដឹកនាំខ្សែភាពយន្តដែលមានចំណងជើង «មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ដើម្បី​បញ្ជាក់​ពី​ខ្សែជីវិត​និង​ការ​ជួប​ប្រទះ​របស់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​សង្គ្រាម​​​ ​ហើយ​និង​សេចក្តី​ស្រលាញ់យក​ចិត្ត​ទុកដាក់​របស់​ក្រុម​គ្រួសារ​កម្ពុជា​ផង​ដែរ៕