មានត្រៀមខ្លួនរាំលេងហើយឬនៅ? ជាពិសេសគឺចង្វាក់ប្រពៃណីតែម្តង ចេះរាំខ្លះហើយឬនៅ បើសិនជានៅអាចរៀនរាំបណ្តើរៗបានណា ព្រោះជិតដល់ថ្ងៃមែនទែនហើយ។ បុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងហាក់ធ្វើឲ្យតារាប្រុសស្រីក្នុងសង្គមសិល្បៈមានភាពមមាញឹកសឹងតែគ្រប់គ្នាតែម្តង។ ជាក់ស្តែងកញ្ញា សួន លីនដា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ ក៏ហាក់មមាញឹកមិនធម្មតាដែរ។

ក្រោយពីការវិលត្រលប់ពីសម្តែងនៅឯប្រទេសកូរ៉េវិញកញ្ញា លីនដា ហាក់មានកម្មវិធីបន្តបន្ទាប់ និងបទចម្រៀងថ្មីៗជាច្រើនបទសម្រាប់ចូលឆ្នាំខ្មែរយើងខាងមុខនេះ។ ថ្មីៗនេះដែរកញ្ញា លីនដា បានចាប់ដៃគូគ្នាជាមួយតារាចម្រៀងចំណូលថ្មី យឿន សូតអនុស្សាវរីយ៍ បកស្រាយចំរៀងមួយបទដែលជាបទមរតកដើមរបស់លោក អ៊ឹម សុងស៊ីម និងលោកស្រី រស់សេរីសុទ្ធា ចំណងជើងថា “ទឹកភ្លៀងលេងភ្លេង” បានយ៉ាងពីរោះមួយបែប។ ដើម្បីដឹងច្បាស់ថាពួកគាត់ទាំងពីរអាចច្រៀងបានពិរោះកម្រិតណាមកស្តាប់ទាំងអស់គ្នា!