តារាជាច្រើននាក់មកហើយដែលបានចូលខ្លួនបំពេរអារម្មណ៍បងប្អូនក្នុងកម្មវិធីតន្ត្រីសំនៀងជនពិការ ដែលជាកម្មវិធីមួយធ្វើឡើងដើម្បីលើកស្ទួយ និងលុបបំបាត់ការរើសអើងដល់ជនពិការ។ ថ្មីៗនេះដែលតារាចម្រៀងប្រុសលោក ខាន់ ជែមស៍ ជាមួយកញ្ញា បាន មុន្នីល័ក្ខ ដែលជាអ្នកចម្រៀងមានឈ្មោះបោះសម្លេងមួយរូបក៏បានចូលខ្លួនក្នុងកម្មវិធីនេះដែរ។

អ្នកទាំងពីរត្រូវបានមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព និងទឹកចិត្តដែលខ្លួនមាន ជាពិសេសគឺការមិនរើសអើងជនពិការដោយថែមទាំងបានបកស្រាយចម្រៀងរួមគ្នាជាមួយពួកគាត់ទៀត។ ក្រៅពីមានសម្លេងពិរោះ និងសមត្ថភាពខ្ពស់ផ្នែកសិល្បៈ លោក ខាន់ ជែមស៍ និងកញ្ញា បាន មុន្នីល័ក្ខ ក៏មាបទឹកចិត្តសរស្អាតបរិសុទ្ធដែលគួរឲ្យកោតសរសើរផងដែរ។ ដើម្បីដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖