នៅពេលដែលមានហ្វេនជាច្រើនកំពុងរង់ចាំទស្សនារឿង Avengers: Endgame នៅខែមេសាខាងមុខនេះ ពួកគេក៏មិនអាចរំលងបាននូវរឿងវីរនារីថ្មីមួយទៀតរបស់ផលិតកម្ម Marvel ដែលកំពុងធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តបានដែរ។ “Captain Marvel” បានធ្វើឲ្យហ្វេនជាច្រើននិយាយពីនាងនឹងមានសំណួរសួរថា “តើនាងនឹងក្លាយជាអ្នកដឹកនាំក្រុម Avengers ឬ? ហើយនាងមានថាមពលពិសេសអ្វីដែរនោះ?”

សាច់រឿងកើតឡើងក្នុងឆ្នាំ 1995 នៅពេលដែលមានអ្នកបើកយន្ដហោះចម្បាំងមួយរូបបានក្លាយខ្លួនជាវីរនារីដ៏ខ្លាំងក្លានៅលើចក្រវាលម្នាក់។ នាងបានត្រលប់មកភពផែនដីវិញ មិនត្រឹមតែមកការពារផែនដីពីការឈ្លានពានរបស់ពួកមនុស្សភពផ្កាយប៉ុណ្ណោះទេ តែនាងមកដើម្បីរុករកការពិតរបស់អតីតកាលនាង រួមទាំងអត្តសញ្ញាណរបស់នាង។ Brie Larson បង្ហាញមុខជា លើកដំបូងបំផុតក្នុងភាពយន្ដខ្នាតធំនេះ មិនតែប៉ុណ្ណោះតារាសម្ដែងដ៏គួរឲ្យគោរពលោក Samuel L. Jackson ជាតួអង្គ Nick Fury ក៏នឹងលេចមុខក្នុងខ្សែភាពយន្ដនេះដែរ។ តើភាពយន្ដនេះអស្ចារ្យដល់កំរិតណា? អត់បានមើល “Captain Marvel” នៅក្នុងរោងភាពយន្ដ ប្រយ័ត្នស្ដាយក្រោយណា! កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅថ្ងៃនេះ។ ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Marvel Studios’ CAPTAIN MARVEL..Captain Marvel (Brie Larson) ..Photo: Film Frame..©Marvel Studios 2019