ធ្មេចបើកៗ ចូលឆ្នាំខ្មែរនៅសល់ត្រឹមតែមួយខែទៀតប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យបងប្អូនគ្រប់គ្នា ជាពិសេសសិល្បករ សិល្បការិនីតែម្តង ហាក់មមាញឹកស្ទើដកឃ្លាពុំរួចនោះឡើយ ព្រោះត្រូវថតនិងចេញសម្តែងផ្សេងៗ។ ក្នុងនោះផលិតកម្មចម្រៀងក៏កំពុងតែប្រកួតប្រជែងគ្នាជាមួយបទចម្រៀងថ្មីៗសម្រាប់ចូលឆ្នាំខ្មែរយើងដែរ ដូចជាផលិតកម្មថោនដែលកំពុងតែសស្រាក់សស្រាំបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនចេញមកជាបន្តបន្ទាប់។

មុននេះបន្តិចថោនក៏បានបង្ហាញបទថ្មីមួយបទរបស់ខ្លួនដែលបកស្រាយដោយលោក ម៉ៅ ហាជី និងកញ្ញា ស៊ូ ស៊ីរីកា ចំណងជើងថា “ចាស់ហើយលោកប្តី” សំនៀងដើមដោយលោក ជា សា​វឿន និងលោកស្រី រស់ សេរីសុទ្ធា យ៉ាងពីរោះរណ្តំចិត្តតែម្តង។ តារាប្រុសស្រីមួយគូនេះ តែងត្រូវបានមហាជនកោតសរសើរពីទឹកដមសម្លេងរបស់ខ្លួន ជាពិសេសគឺពេលបកស្រាយបទចម្រៀងមរតកដើមនេះតែម្តង។ ដើម្បីដឹងច្បាស់មកស្តាប់ទាំងអស់គ្នាតែម្តងទៅ!