នេះប្រាកដជាដំណឹងដ៏ល្អសម្រាប់ហ្វេនរបស់ Park Bom អតីតសមាជិកក្រុម 2NE1 ដែលមានឈ្មោះថា BLACKJACK ជាក់ជាមិនខាន។ តារាចម្រៀងស្រីរូបនេះបានវិលត្រលប់ចូលមកពិភពសិល្បៈចម្រៀងកូរ៉េ K-Pop វិញហើយក្រោយពីបទចម្រៀងទោលចុងក្រោយរបស់នាង Don’t Cry ដែលចេញកាលពី៨ឆ្នាំមុន។ បទថ្មីដែលមានចំណងជើងថា “Spring” បានធ្វើឲ្យបណ្តាញសង្គមរង្គោះរង្គើព្រោះតែការវិលត្រលប់មកវិញរបស់ Park Bom ដោយថែមទាំងមានការចូលរួមច្រៀងជាមួយ Sandara Park ដែលជាសមាជិករួមក្រុមរបស់នាងផងដែរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាដំណឹងរំសាយក្រុមរបស់ 2NE1 កាលពីឆ្នាំ២០១៧ បានធ្វើឲ្យមហាជនជាច្រើនសោកស្តាយ និងមិនអាចទទួលយកបាន ព្រោះតែពួកនាងគឺជាក្រុមស្រីមួយដែលល្បីល្បាញ ដោយពឹងផ្អែកលើសមត្ថភាព មិនមែនលើរូបសម្រស់។ តែយ៉ាងណាមិញយើងនៅតែខាំមាត់សង្កត់ចិត្តទទួលយកព្រោះតែ វាបានកើតឡើងហើយ តែ BLACKJACK នៅតែរង់ចាំ និងតាមដានរាល់ស្នាដៃចម្រៀងថ្មីៗរបស់ពួកនាង។ ជាក់ស្តែងបទថ្មីរបស់ Park Bom មួយបទនេះបានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្ត ជាពិសេសគឺអ្នកគាំទ្ររបស់នាងតែម្តង។ ដើម្បីដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖