អ្នកណាខ្លះហ្វេនបទ “ម៉ាប់ៗ”? បទនេះហាក់កំពុងតែផ្ទុះកក្រើកខ្លាំងតែម្តងសម្រាប់ដើមឆ្នាំ២០១៩នេះ ដោយមានទាំងបទស្រីដែលបកស្រាយដោយកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងបទប្រុសបកស្រាយដោយលោក នីកូ។ បទនិពន្ធថ្មីមិនចម្លងពីបរទេសមួយបទនេះ ហាក់នៅតែឆក់យកចិត្តបងប្អូនប្រិយមិត្តអ្នកគាំទ្របទភ្លេង ជាពិសេសពេលដែលតារាចម្រៀងប្រុសវ័យក្មេងលោក នីកូ បកស្រាយថែមទៀត។

យ៉ាងណាមិញមុននេះបន្តិចបទ “ម៉ាប់ៗ” របស់លោក នីកូ បានចេញ MV ជាផ្លូវការហើយ ដោយមានការចូលរួមសម្តែងពីតារាចម្រៀងស្រីសម្រស់ស្រស់ស្អាតកញ្ញា ប៉ាច គីមមួយ ផងដែរ។ លើសពីនេះទៀតមហាជនជាច្រើនបានចាប់អារម្មណ៍ចំពោះក្បាច់រាំ ដែលមានភាពច្នៃប្រឌិតប្លែកពីលោក នីកូ ផ្ទាល់តែម្តង។ ដើម្បីដឹងច្បាស់មកទស្សនាវីដេអូ MV នេះទាំងអស់គ្នា!