ក្នុងឱកាសពិធិបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់ឆាប់ៗនេះ មានទាំងផលិតកម្ម និងស្ថានីយទូរទស្សន៍ កំពុងតែដុតដៃដុតជើងថតចម្រៀង និងថតកម្មវិធីទូរទស្សន៍ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះតារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​បាន​ទៅ​ជួប​ជុំ​គ្នា​ នៅ​ឯ​ស្ថានីយ​​ទូរទស្សន៍​មួយ ដើម្បី​ថត​បទ​ចម្រៀង​​ ត្រៀម​ចាក់​ផ្សាយ​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នា​ពេល​ខាង​មុខ។ ជាពិសេសអ្វីដែលគួរឲ្យកត់សម្គាល់នោះ ​តារា​សម្ដែង​​​ប្រុស​ស្រី​បាន​​ស្លៀក​សម្លៀក​បំពាក់ហូល ផាមួង​​យ៉ាង​ស្រស់​ស្អាត​តាមបែបប្រពៃណីជាតិ ពោរពេញដោយស្នាមញញឹមទឹកមុខសប្បាយរីករាយ។ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖