កាលពីប៉ុន្មានម៉ោងមុននេះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងកញ្ញា យិន ស្រីពៅ បានចុះទៅសួរសុខទុក្ខតារាកំប្លែងជើងចាស់លោកពូ សាន ម៉ៅ ឈ្មោះពិត លោក ធូ ចំរ៉ុង ដល់គេហដ្ឋានព្រមទាំងបានជូនជាថវិការមួយចំនួន។ ប្រហែលមុននេះបន្តិច គ្រាន់តែបានចាកចេញពីផ្ទះលោកពូ សាន ម៉ៅ អ្នកនាង ចន ច័ន្ទលក្ខិណា និងកញ្ញា យិន ស្រីពៅបានបន្តដំណើរបង្ហួសទៅសួរសុខទុក្ខលោក ពូ ក្តឹប ជាបន្ត។

គួរបញ្ជាក់ឲ្យដឹងដែរថាតារាកំប្លែងជើងចាស់នាយ ក្តឹប បានធ្លាក់ខ្លួនឈឺជម្ងឺ គាបសរសៃ​ឈាមបេះដូង និងកកសសៃឈាមខួរក្បាល ដោយតម្រូវឲ្យមានការវះកាត់ដើម្បីអាចរស់រានមានជីវិតបន្ត។ ពេលនេះដែលអការៈរបស់លោកហាក់បានប្រសើរឡើងវិញបន្តិចហើយ ក្រោយពីមានការជួយជ្រុមជ្រែងយ៉ាងដុតដៃដុតជើងពីក្រុមគ្រូពេទ្យ និងបានជំនួយពីបងប្អូន ព្រមទាំងសិល្បករ សិល្បការិនី។ យ៉ាងណមិញសង្ឃឹមអ្នកនាង ចន ច័ន្ទលក្ខិណា និងកញ្ញា យិន ស្រីពៅ ក៏បានយកថរិការមួយចំនួនសម្រាប់ផ្តល់ជូនរូបលោក និងក្រុមគ្រួសារ ក្នុងកំឡុងពេលសួរសុខទុក្ខនេះផងដែរ។ ដើម្បីដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖