គូស្នេហ៍តារាប្រុសស្រីមួយគូដែលបងប្អូនជាច្រើនបានស្គាល់ច្បាស់ ថាជាគូស្នេហ៍លលកញីឈ្មោលល្អូកល្អើនស្អិតរមួតគឺលោក Weir Sukollawat និងនាង Bella Ranee។ តារាប្រុសស្រីល្បីឈ្មោះមួយគូនេះ តែងតែបណ្តើរគ្នាទៅណាមកណាត្រសង បើទោះបីជាមិនទាន់រៀបអាពាហ៍ពិពាហ៍ តែលោក Weir ត្រូវធ្វើការសុំអនុញ្ញាតនាង Bella គ្រប់ពេល មិនថាពេលលោកទៅជួបជុំ ឬដើរលេងជាមួយមិត្តភក្តិនោះទេ។

ថ្មីៗនេះដែលលោក Weir Sukollawat បានចូលរួមលើកទឹកចិត្តដល់កញ្ញា Bella Ranee ក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយនៅឯប្រទេសថៃ។ តាមរយៈប្រភពវីដេអូបានបង្ហាញថាលោក Weir ហាក់ចិត្តមិនស្ងប់អង្គុយមិនជាប់កៅអីនោះទេ ដោយលោកតែងស្រែកហៅឈ្មោះនាង និងសង្ឃឹមថា Bella នឹងទទួលបានពានរង្វាន់។ គ្រាន់តែឮប្រកាសឈ្មោះថានាង Bella បានឈ្នះពានរង្វាន់តារាស្រីដែលមានអ្នកគាំទ្រច្រើន ជាមួយការងារមានគុណភាពលោក Weir គឺស្ទុះលោតពីកៅអីដោយក្តីរំភើបចិត្តតែម្តង ព្រមទាំងទន្ទេញជាប់មាត់ថា «នាងគឺជាសង្សាររបស់ខ្ញុំ»។ ប្រិយមិត្តជាច្រើនបានបង្អាប់រូបលោកថា «ម្ចាស់ខ្លួនដែលទទួលពានមិនសូវប៉ុន្មានទេ តែអ្នកមកឲ្យកម្លាំងចិត្តនេះវិញ អរសឹងតែហោះលើមេឃទៅហើយ»៕ ប្រភព៖ Trustoreonline