Mai Davika តារាសម្តែងស្រីថៃដ៏ល្បីមួយរូប ដែលមានទេពកោសល្យខ្ពស់ ជាពិសេសគឺសមត្ថភាពផ្នែកសម្តែងយ៉ាងប៉ិនប្រសប់សាកសមល្អ។ តារាស្រីដែលសាងកេរ្តិ៍ឈ្មោះតាមរយៈខ្សែភាពយន្តល្បីៗជាច្រើនដូចជារឿង “ម៉ែណាត”, “របួសចាស់” និងរឿងល្បីៗជាច្រើនទៀត។ ថ្មីៗនេះតារាស្រីរូបនេះបានធ្វើឲ្យប្រជាជនថៃជាច្រើនមានមោទកភាព ចំពោះរូបនាងនិងលាន់មាត់សរសើរមិនដាច់ពីមាត់ក្រោយពីនាងបានសម្តែងបទចម្រៀងមួយបទរបស់ប្រទេសកូរ៉េ។

បទចម្រៀងមួយបទនេះឆ្លុះបញ្ចាំងពីការសហការគ្នាយ៉ាងជិតដិតរវាងសិល្បៈកូរ៉េ និងសិល្បៈថៃ ដោយរូបនាងបានសម្តែងក្នុងបទ “No Way” របស់តារាចម្រៀងទោល “Ali” ដែលជាតារាចម្រៀងស្រីសម្លេងពីរោះមួយរូបរបស់សង្គម K-POP។ គេសង្កេតឃើញថាមានប្រជាជនថៃជាច្រើនបានចូលខំមិនកោតសរសើរពីទេពកោសល្យសម្តែងរបស់នាង និងសប្បាយចិត្តដែលតារាស្រីមួយរូបទៀតរបស់ប្រទេសថៃបានវាយលុកចូលទីផ្សាសម្តែងរបស់សិល្បៈកូរ៉េ។ ដើម្បីដឹងច្បាស់យើងមកទស្សនាបទនេះទាំងអស់គ្នា!