ក្រោយពេលដែលតារាកំប្លែងនាយ សាន ម៉ៅ ឈ្មោះពិត លោក ធូ ចំរ៉ុង បានចេញពីមន្ទីរពេទ្យ និងកំពុងសម្រាកព្យាបាលនៅឯគេហដ្ឋាន។ យ៉ាងណាមិញនៅថ្ងៃនេះមានសិល្បករ សិល្បការិនីជាច្រើននាក់បានចុះសួរសុខទុក្ខនាយ សានម៉ៅ មាន ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងកញ្ញា យិន ស្រីពៅ នាំយកនូវថវិកាមួយចំនួនជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ នាយ សានម៉ៅ។

តារាកំប្លែងនាយ សាន ម៉ៅ បានសម្តែងក្តីរំភើបរហូតដល់ស្រក់ទឹកភ្នែក ក្រោយបានឃើញសិល្បករជាច្រើននាក់មកសួរសុខទុក្ខ ជាពិសេសស្ថានភាពជម្ងឺរបស់លោកក៏ធូរស្បើយជាងមុន ទោះបីពេលនេះលោកមិនទាន់និយាយបាន ក៏ព្រោះតែមានការចោះបំពង់កដើម្បីដកដង្ហើមបានស្រួល ហើយនាយ សាន ម៉ៅ ក៏លែងត្រូវការលាងឈាមតទៅទៀត និងរង់ចាំការវះកាត់ម្តងទៀត តារាកំប្លែងរូបនេះនឹងអាចនិយាយបានដូចកាលពីមុន។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖