លោក ដួង វីរៈសិទ្ធ តារាចម្រៀងប្រុសជាម្ចាស់ពានកម្មវិធី I Am A Singer រដូវកាលទី១ ដែលមានសមត្ថភាពខ្ពស់អាចច្រៀងគ្រប់ទម្រង់នៃបទចម្រៀងមិនថាបុរាណ ឬសម័យនោះទេ។ ដោយសារតែសម្លេងដ៏ស្រទន់មានមន្តស្នេហ៍របស់លោក បានធ្វើឲ្យលោក ដួង វីរៈសិទ្ធ នៅតែជាតារាក្នុងដួងចិត្តរបស់ប្រិយមិត្តគ្រប់រូប។

ជាក់ស្តែងមុននេះបន្តិចលោកបានបញ្ចេញស្នាដៃចម្រៀងថ្មីមួយបទដែលនិយាយរៀបរាប់នឹងកូនពៅប្រចាំគ្រួសារ ដោយនិពន្ធទំនុកច្រៀង លី ស៊ីនហួន ព្រមទាំងនិពន្ធបទ​ភ្លេង និង សម្រួលតន្ត្រីពីលោក ចក់។ សម្រាប់ Team កូនពៅច្បាស់ជាពេញចិត្តបទនេះខ្លាំងមិនខាន ព្រោះតែអត្ថន័យដ៏សែនចាក់ដោតចិត្តចំៗខ្លាំង។ ដើម្បីជ្រាបច្បាស់មកស្តាប់ទាំងអស់គ្នា!